ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត

photo_2019-10-22_20-34-18

ខេត្តកំពត ៖ ព្រឹក ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល​ខេ​ត្តកំពត បានអ​ញ្ជើ​ញជាអធិបតីក្នុងពិធីបិទសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧ​ត្ត​ម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីស​មា​ជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គ​ភា​​ពចំណុះសាលាខេត្ត ប្រតិភូពេញសិទ្ធិសន្និបាតក្រុមប្រឹក្សាឃុំ សង្កាត់ ស​រុប ៣១០នាក់ ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ សំណូមពរដល់អង្គសន្និបាតលើចំណុចមួយចំនួន រួមមាន ៖
+ស្នើសុំជួយអន្តរាគមន៍លើការបង់ថវិកាសមាជិកភាពឃុំ សង្កាត់ ក្រុង ស្រុក ពីអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ រដ្ឋបាលក្រុង ស្រុក ស្មៀនឃុំ សង្កា​ត់​ ជូនសមាគម ។
+ស្នើសុំប្រធានរតនាគារខេត្ត ជួយសម្របសម្រួលក្នុងនីតិវិធីកិច្ចការហិរញ្ញវត្ថុ ដើម្បីឲ្យរដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ មានភាពងាយស្រួលក្នុងការអនុវត្ត ។​
+ស្នើសុំកិច្ចសហការពីមន្ទីរ ស្ថាប័ន អង្គភាពជំនាញ ជួយគាំទ្រសកម្មភាពសមាគម  ។

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា ២លានរៀល ជូនដល់សមាគម ដើម្បីបំរើយន្តការការងារទូទៅរបស់សមាគម ។

 

 

   

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 126 នាក់

ម្សិលមិញ 671 នាក់

សរុប 1337545 នាក់