គ្រាន់តែឈរមើលមុខចុះឡើងៗទ្រាំមិនបានក៏កើតកំហឹង នាំអោយមានការកាប់សម្លាប់ស្រ្តីមេម៉ាយម្នាក់ស្លាប់បាត់បង់ជីវិត

photo_2019-10-23_16-58-14

ខេត្តតាកែវ ​៖ កាលពីព្រឹកថ្ងៃទី ២២ តុលា ២០១៩ នៅវេលាម៉ោង ៥ៈ០០ នាទី មានករណីឃាតកម្មមួយបានកើតឡើងនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេ​ត្តតាកែវ  ដោយស្ត្រីជាជនរងគ្រោះបានជិះម៉ូតូចេញទៅផ្សារដើម្បីទិញបន្លែស្លរ ខណៈនោះជនសង្ស័យក៏ធ្វើសកម្មភាពដោយយកកាំបិតតាំងតោកា​ប់​​ពីក្រោយជនរងគ្រោះរងរបួសធ្ងន់ តែជាអកុសលក៏បានដាច់ខ្យល់ស្លាប់នៅ​ពេលដែលបញ្ជូនដល់មន្ទីរពេទ្យ។​

ស្របពេលជាមួយគ្នានេះដែរកម្លាំងសមត្ថកិច្ចដែលក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នការខេត្ត សហការជាមួយកម្លាំ​ង​​អធិការស្រុកសំរោង ប៉ូលីសប៉ុស្តិ៍ បានដុតដៃដុតជើងយ៉ាងខ្លាំងពីកងកម្លាំងរហូតដល់ម៉ោង ១៩ៈ៣០នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចក៏បានធ្វើការឃា​ត់​ខ្លួនជនដៃដល់នៅចំនុច ដរស្វាយជ្រំ ស្ថិតនៅភូមិបី សង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចងង្វារ រាជធានីភ្នំពេញ។​

ស្ត្រី​រងគ្រោះ​មានឈ្មោះ ហឿង សុខុន អាយុ ៣៤ ឆ្នាំ ជាស្រីមេម៉ាយកូនពីរ រស់នៅភូមិឃុំកើតហេតុខាងលើ ចំនែកឯជនសង្ស័យមានឈ្មោះ សែន ហាក់ឡី ភេ​ទប្រុ អាយុ ៣​០​ ឆ្នាំ រស់នៅភមិឃុំជាមួយគ្នា។​

តាមចម្លើយដែលជនដៃដល់បានសារចំពោះមុខសមត្ថកិច្ចបានឱ្យដឹងថា ដោយសារតែស្ត្រីរងគ្រោះចេះតែឈរសំឡក់សម្លឹងទៅផ្ទះរបស់ខ្លួន ធ្វើឲ្យខ្លួ​ន​ខឹ​ង​ ហើយយកកាំបិ​ត​តាំងតោកាប់ពីក្រោយតែម្តង ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមនី​តិ​វិធីច្បាប់​ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 87 នាក់

ម្សិលមិញ 1548 នាក់

សរុប 820846 នាក់