តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើង ថ្នាក់កង អនុសេនាតូច កងអនុសេនាធំ ដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

photo_2019-10-23_17-40-48

ខេត្តព្រះសីហនុ ៖ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្មើរជើង ថ្នាក់កង អនុសេនាតូច កងអនុសេ​នា​ធំ ដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមឧត្តមសេ​នី​យ៍​ឯ​ក​ យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ​សីហនុ និងមន្ត្រីគ្រប់ស្ថាប័ន នាយទាហាន នាយទាហានរង និងពលទាហាន ប្រមាណជាង១៤០នាក់ ពិធីបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ​២​០១៩។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុបានធ្វើបទស្វាគមន៍ និងអានផែ​ន​កា​រ​ហ្វឹកហ្វឺនឆ្នាំ២០១៩ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ដែលបានទទួលប​ដិ​ស​ណ្ឋា​រកិច្ចឯកឧត្តមឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម គួច ចំរើន អភិបាលនៃ​គណៈអភិបាលខេត្តព្រះសីហនុ ដែលបានឆ្លៀតពេលដ៏មមាញឹក នឹងមានតម្លៃដល់វិសេសវិសាល អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំ​ប៉​នយុទ្ធវិធីថ្មើរជើង របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុឆ្នាំ២០១៩។

ហើយ​ក្នុងនោះ​ឯកឧត្តម ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បាន​អាន​ ផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០១៩ រ​ប​ស់មេបញ្ជាការកងទ័ពជើងគោក និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់បទបញ្ជាត្រួតពិនិត្យ ក្រើនរំលឹក ពីសំណាក់ឯកឧត្តមមេបញ្ជាការយោធ​ភូ​មិភាគ៣ ក្នុងការងារហ្វឹកហ្វឺនបំប៉ន ដែលនាយទាហាន នាយទាហានរង និងពលទាហានគ្រប់បណ្ដាអង្គភាពចំណុះយោធភូមិភាគ។ ក្នុងនោះអង្គភា​ព​យើងខ្ញុំក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាង ធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ។ ហើយកន្លងមកតែងតែបើកវគ្គជាបន្​តប​ន្ទាប់ ដោយក្រោមការចង្អុលបង្ហាញរបស់ថ្នាក់លើតាមលំដាប់ថ្នាក់ ដូចជាហ្វឹកហ្វឺនពីថ្នាក់ បុគ្គលដល់ពួក ពីថ្នាក់ពួកដល់ក្រុម ពីថ្នាក់ក្រុមដល់​ក​ង​អ​នុសេនាតូចកងអនុសេនាធំ និងពីថ្នាក់ វីរៈសេនាតូចផងដែរ។ ទន្ទឹមនឹងដំណើរការហ្វឹកហ្វឺននៅក្នុងអង្គភាពអង្គភាពយើងខ្ញុំ ក៏បានចាត់តាំងប​ញ្ជូ​ន​នាយទាហាន នាយទាហានរង និងពលទាហានដើម្បីទៅហ្វឹកហ្វឺនរៀនសូត្រតាមបណ្ដាលសាលាជំនាញទាំងក្នុង និងក្រៅប្រទេសដើម្បីពង្រឹងពង្រីកចំ​ណេះ​ដឹងនិងសមត្ថភាពដើម្បីបំរើឲ្យប្រយោជន៍ មានប្រសិទ្ធភាពខ្ពស់ ។ ស្របពេលនឹងភារកិច្ចហ្វឹកហ្វឺន បំប៉នប្រចាំឆ្នាំអង្គភាពបានយកចិត្តទុកដាក់ខ្ព​ស់​ក្នុងកិច្ចការកសាងអង្គភាពឲ្យបាន សមស្របទៅតាម ការបំប៉នយុទ្ធវិធីដល់យោធិនគ្រប់ៗរូប។

ក្នុ​ងនោះផងដែរឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានមតិសំណេះសំណាលនិងផ្ដាំផ្ញើ ទៅដល់នាយទាហាន នាយទា​ហា​នរង និងពលទាហាន ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធនវិធីថ្មើរជើង ហើយក្នុងនាមយើងជាទាហាន ត្រូវការពារជាតិមាតុភូមិរបស់យើង ដោ​យ​ក្រោ​​មការដឹកនាំដ៏ឈ្លាតវៃរបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះផងដែរឯកឧត្តមអភិបាល​ខេ​ត្តក៏បានចូលរួមឧបត្ថម្ភជាថវិកាចំនួន ៥លានរៀល ជូនទៅដល់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

ហើយជាចុងក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ ក៏បានមានមតិសំ​ណេះ​សំណាលនិងផ្ដាំផ្ញើទៅដល់ នាយទាហាន នាយទាហានរង និងពលទាហានក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធនវិធីថ្មើរជើង ថ្នាក់កងអនុសេនាតូច ក​ង​អនុសេនាធំប្រចាំឆ្នាំ២០១៩ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ត្រូវពង្រឹងរបៀបរៀបរយដល់នាយទាហាន នាយទា​ហា​នរង និងពលទាហាន ដើម្បីបង្កើនការយល់ដឹងបន្ថែមទៀតព្រមទាំងកសាងបាននូវកងទ័ពមួយដែលមានគុណភាពនិងមានសមត្ថភាពក្នុងការបំ​ពេ​ញការងារបម្រើជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ។ 
ហើ​យក្នុងនាមយើងជាកងទ័ព ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយត្រូវគោរពអោយបាននូវវិន័យរបស់កងទ័ពគោរពបទបញ្ជាឱ្យបានម៉ឺងម៉ាត់រប​ស់​ថ្នាក់លើដែលបានដាក់ចុះ។ ក្នុងនោះឯកឧត្តមក៏បានសូមអោយសិក្ខាកាម ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រឱ្យបានខ្ជាប់ខ្ជួនស្ដា​ប់ការបង្រៀន ការពន្យល់បកស្រាយរបស់យោធាចារ្យឱ្យបានគ្រប់ពេលវេលា គោរពពេលវេលារៀនសូត្រគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលានិងវិន័យ ក្នុ​ង​នាមយើងជាកងទ័ពត្រូវពុះពារនិងជំនះរាល់ការលំបាកទាំងឡាយដើម្បីសម្រេចនូវលទ្ធផលរៀនសូត្រឱ្យបានល្អ។ ហើយត្រូវពង្រឹងសាមគ្គីភាពឯ​កភា​ព​ផ្ទៃក្នុងឲ្យបានទូលំទូលាយបំផុត ក្នុងការស់នៅមានអនាម័យល្អទាំងកន្លែងសិក្សារៀនសូត្រកន្លែងហូបចុកគោរពសិទ្ធិគ្នាទៅវិញទៅមកនឹងរក្សាទ្រព្យ​ស​ម្បត្តិរបស់អង្គភាពឲ្យបានគង់វង្ស ។

ជាមួយគ្នានោះឯកឧត្តមគណៈអធិបតីក៏បានបញ្ជាក់បន្ថែមថា កងទ័ពទាំងអស់ត្រូវត្រៀមកម្លាំងអន្តរាគមន៍កម្រិតខ្ពស់មួយរយភាគរយនៃចំនួនទ័ព​តា​មផែនការនិងបទបញ្ជាថ្នាក់លើនិងត្រៀមខ្លួនជានិច្ចក្នុងការទទួលបទបញ្ជារបស់ថ្នាក់លើក្នុងការទប់ស្កាត់និងវាយបំបាក់នៅរាល់ឧ​បា​យ​ក​ល​ញុះ​ញង់ បង្កអសន្តិសុខរបស់ឧទ្ទាមក្រៅច្បាប់ ត្រូវថែរក្សាសុខសន្តិភាពស្ថេរភាពនយោបាយជូនជាតិ និងប្រជាពលរដ្ឋកសាងសេដ្ឋកិច្ច  ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 365 នាក់

ម្សិលមិញ 871 នាក់

សរុប 555633 នាក់