កម្មករសំណង់ម្នាក់បានស្លាប់ បន្ទាប់ពីរអិលជើងធ្លាក់ពីជាន់ទី៤ អាគារនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

photo_2019-10-24_18-04-59

ខេត្តបន្ទាយមានជ័យ ៖  កម្មករសំណង់ម្នាក់បានរអិលធ្លាក់ពីជាន់ទី៤ ពេលឡើងទៅដំឡើងខ្សែប្រយោល ហើយបានស្លាប់ពេលប​ញ្ជូ​ន​ទៅមន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ថិតចំណុចនៅភូមិក្បាលស្ពាន០១ ស​ង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះមានឈ្មោះ ដើង ដំ អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើត​ហេ​តុនិងមានទីលំនៅភូមិឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។


សូមបញ្ជាក់ថាការដ្ឋាននេះ ក្រុមការងារអគ្គនាយកដ្ឋានសំណង់ចុះត្រួតពិនិត្យសំណង់ និងការដ្ឋានសាងសង់នៅខេត្តបន្ទាយមា​ន​ជ័យ ដែលបានដឹកនាំដោយ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកនៃ អគ្គនាយកដ្ឋានសំណង់ បានចុះពិនិត្យការដ្ឋានសំណង់នៅ​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ នៅលើក្បាលដីលេខ ១៥០៤ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មា​នជ័យ ដែលមានម្ចាស់សំណង់ឈ្មោះ សឿន គាង ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មា​នជ័យ។ ក្រុមការងារបានតម្រូវឲ្យម្ចាស់សំណង់រៀបចំសំណុំឯកសារ ស្នើសុំលិខិតអនុញ្ញាតសាងសង់ និងបើកការដ្ឋាន និងណែ​នាំ​ឲ្យម្ចាស់សំណង់រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពនៅការដ្ឋានឲ្យបានត្រឹមត្រូវ ដោយមានសំណាញ់សុវត្ថិភាពហ៊ុមព័ទ្ធអគារ មានប​ង្កា​ន់ដៃការពារគ្រប់ជាន់ តម្រូវកម្មករត្រូវពាក់ពួក និងខ្សែក្រវ៉ាត់ការពារ ជាដើម។ ម្ចាស់សំណង់បានយល់ព្រមតាមការណែនាំតែ​មិ​នបានអុវត្ត។

មន្ទីរ ដនសស ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានចុះបិទការដ្ឋាននៅលើក្បាលដីលេខ ១៥០៤ នេះរហូតដល់បានទទួល លិខិ​ត​​​​​អ​នុញ្ញាតសាងសង់ និងបើកការដ្ឋាន ព្រមទាំងអនុវត្តណែនាំរាល់ការណែនាំ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 302 នាក់

ម្សិលមិញ 1998 នាក់

សរុប 589125 នាក់