កម្លាំងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យ​គ​យ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀម​រា​ប ឃាត់ស្ត្រីជនជាតិថៃពីរនាក់ និងគ្រឿងញៀនជាង ២៧គីឡូក្រាម

photo_2019-10-25_16-27-33

ខេត្តសៀមរាប ៖ កម្លាំងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យ​គ​យ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀម​រា​ប ដោយមានការសម្របសម្រួល ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យកា​រ​​អមសាលាដំបូងខេត្តសៀមរាប បានឃាត់ខ្លួនស្ត្រីជនជាតិថៃចំនួន២នាក់និងគ្រឿ​ង​ញៀ​ន​ចំនួន ២៧,៣០គីឡូក្រាម កាលពីវេ​លា​ម៉ោង ២២និង០៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចស្ថាននីយ៍ចេញដំណើរអន្តរជាតិ ក្នុងអាកាសយានដ្ឋានអ​ន្តរជា​តិ​សៀមរាប ។


នគរបាលអន្តោប្រវេសន៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឲ្យដឹងថា ជនជាតិថៃចំនួន ០២នាក់ ក្នុងករណីសង្ស័​យ​នាំគ្រឿងញៀន ចេញទៅទីក្រុងម៉ានីល ប្រទេ​​​ស​ហ្វីលីពីន តាមជើងហោះហើរលេខ 5J-258 (REP-MNL) ដោយរកឃើញ ម៉្សៅក្រា​មពណ៌សថ្លា រុំដោយថង់ប្លាស្ទីក ខ្ចប់ក្រដាសអាលុមីញ៉ូមចំនួន ២៧ដុំ ទម្ងន់សរុប ២​៨​,៣០គីឡូក្រាម (ទម្ងន់គ្រឿងញៀនសុទ្ធ ២​៧,៣០គីឡូក្រាម)។


នគរបាលអន្តោប្រវេសន៍ បានឲ្យទៀតដឹងថា ជនជាតិថៃទាំង ០២នាក់ដែលត្រូវឃាត់ខ្លួនរួមមានឈ្មោះ SAVAENGPHOL S​U​P​H​APORN ភេទស្រី អាយុ ៣៧ឆ្នាំ បានផ្ទុក​គ្រឿងញៀនចំនួន ១២ដុំ ទម្ងន់ ១២,៥គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១២​,២​០​គី​ឡូក្រាម) និងម្នាក់ទៀតឈ្មោះ PRACHAMON WIPA ភេទស្រី អាយុ ៣​០​ឆ្នាំ​ បានផ្ទុកគ្រឿងញៀនចំនួន ១៥ដុំ ទម្ងន់ ១​៥,​៨​គី​ឡូ​ក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១៥,១០គីឡូក្រាម)  ។


ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើតេសបញ្ជាក់ថា ម្សៅក្រាមពណ៌សខាងលើ ជាប្រភេទគ្រឿងញៀន មេតំហ្វេ​តាមីន ហើយជនសង្ស័យទាំង ០២នាក់ រួម​ទាំងវត្ថុតាងគ្រឿងញៀនទម្ងន់ ២៧,៣០គីឡូក្រាម ដែលត្រូវបានដកហូត និងឃាត់ខ្លួន​ ប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរនិងបន្តតា​ម​នីតិវិធីច្បាប់  ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 308 នាក់

ម្សិលមិញ 1998 នាក់

សរុប 589131 នាក់