អង្គការឆឺជី សហការជាមួយសមាគមTYDA យកចិត្តទុកដាក់ចំពោះសុខទុក្ខ ការរស់នៅការសិក្សា របស់ក្មួយខ្សោយសតិបញ្ញា អូទីសឹ្សម និងកុមារកំព្រានៅក្នុងអង្គការចំនួន២នៅក្នុងខេត្តកណ្ដាល

photo_2019-10-25_17-50-01

ខេត្តកណ្តាល ៖ ដោយមើលឃើញសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃដែលផុសចេញពីបេះដូងរបស់TYDA អង្គការឆឺជី បានឧបត្ថម្ភអង្ករ​តាមរយៈសមាគមជូនដល់អង្គការចំនួន០២ គឺអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (HHC) ចំនួន០៣តោន និង​ភូ​មិ​កុមារអរុណរះ (Sunrise) ចំនួន០៥តោន សរុបចំនួន ០៨ តោន ដើម្បីរួមចំណេកក្នុងការឧបត្ថម្ភគាំទ្រដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់កុមារនៅក្នុងអង្គការទាំងពីរនេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ។

នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍(HHC) និងនាយិការអង្គការភូមិកុមារអរុណរះ (Sunrise) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកហ៊ុនម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នីព្រមទាំងក្រុមការងារសមាគមTYDA និងសប្បុរសជនរួមមានអង្គការឆឺជី ជាដើមដែលបានផ្ដល់គ្រឿងឧបភោគបរិភោគសម្ភា​រៈ​ថវិកាដើម្បីផ្គត់ផ្គង់ និងប្រើប្រាស់ប្រចាំថ្ងៃរបស់ក្មួយកុមារនៅក្នុងអង្គការនេះ។

សកម្មភាពមនុស្សធម៌របស់អង្គការឆឺជី និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមការដឹកនាំរបស់លោ​ក ហ៊ុន ម៉ាណែត និងលោកស្រីពេជចន្ទមុន្នី គឺបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការរស់នៅការសិក្សា របស់ក្មួយខ្សោយសតិបញ្ញាអូទីសឹ្សមនិងកុមារកំព្រានៅក្នុងអង្គការទាំងពីរនេះ។

សូមបញ្ជាក់ថា ការផ្ដល់អង្គរជូនដល់អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (HHC) និងអង្គការភូមិកុមារអរុណរះ (Su​nri​s​​e) ខណៈដែលលោកស្រីពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខនិងផ្ដល់អាហារដល់កុមារខ្សោយសតិបញ្ញានិងអូទីសឹ្សមនៅ​អង្គការ (HHC) កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 314 នាក់

ម្សិលមិញ 1998 នាក់

សរុប 589137 នាក់