ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត នៅសាលសន្និសីទខេត្តកំពត

photo_2019-10-25_18-19-14

ខេត្តកំពត ៖ រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាព​ក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីការក​សា​ងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត នៅសាលសន្និសីទខេត្តកំពត ។

សមាសភាពអញ្ជើញចូលរួម ៖ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី នា​​យក នាយករងរដ្ឋបាល សាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព​ចំ​ណុះសាលាខេត្ត តំណាងអង្គការ សង្គមស៊ីវិល តំណាងវិស័យឯកជន និងមន្ត្រីជំនាញ សរុបចំ​នួ​ន ១១៦នាក់។

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ ការរៀបចំវេទិកាពិគ្រោះយោបល់នេះឡើង ដើម្បីបង្ហាញពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គ​ម​ស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកប​ដោ​យ​​ប្រសិទ្ធភាព។ ជាចុងក្រោយ ឯកឧត្តម បាន ស្នើសុំក្រុងស្រុកឃុំសង្កាត់កុំលើកគម្រោងច្រើន និងត្រូវអនុវត្តគម្រោងអោយបា​ន​ឆា​ប់រហ័ស ដើម្បីមានការជឿជាក់ពីប្រជាពលរដ្ឋ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 269 នាក់

ម្សិលមិញ 1998 នាក់

សរុប 589092 នាក់