សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Phan Van Giang អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គលេខាធិការនៃកងទ័ពប្រជាជនវៀតណាម

photo_2019-10-30_18-04-38

រាជធានីភ្នំពេញ ៖  នារសៀលថ្ងៃពុធ​ ០៣កេីត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ស​​​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ ឯ​ក​ឧត្តម Phan Van Giang អនុរដ្ឋមន្ត្រី និងជាប្រធានអគ្គលេខាធិការនៃកងទ័ពប្រជាជនវៀតណាម ។

ក្នុងជំនួបនេះ ឯកឧត្តម Phan Van Giang បានគោរពជម្រាបជូន​ សម្ដេចតេជោនាយករដ្ឋមន្ត្រីដោយបានពាំនាំនូវពាក្យផ្ដាំផ្ញើ​រសួរសុខទុក្ខពី​ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្​រះរា​​ជា​​​ណាចក្រកម្ពុជា ។ ឯកឧត្តម​ ក៏បានរាយការណ៍ជូនសម្ដេចតេជោថា ឯកឧត្តមនឹងជួបពិភាក្សាការងារជាមួយនឹង​ ឯកឧត្​តម​ វង្ស ពិសេន នៅថ្ងៃស្អែកនេះ ហើយក៏បានជម្រាបជូនសម្ដេចតេជោ ពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុ​ជា​ និងក្រសួងការពារជាតិវៀតណាម គឺបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរដូចជាលើការរៀបចំសមយុទ្ធពេលដែលមានគ្រោះមហ​ន្ត​​​​រា​យ ដែលនឹងប្រព្រឹត្តទៅនៅខែ១២ខាងមុខ បញ្ហាសន្តិសុខ ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែន និងការស្វែ​ង​រ​កអដ្ឋិធាតុ រួមជាមួយនឹងការហ្វឹកហាត់បណ្ដុះបណ្ដាលនាយទាហានយោធាជាដើម ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រ​ទេ​ស​វៀតណាម ហើយសម្ដេចក៏បានសំដែងអំណរគុណចំពោះរបាយការណ៍ដែលបានលើកឡើងក្នុងជំនួបនេះ។ សម្ដេចតេ​ជោ​ ក៏​បា​​នសម្ដែងនូវក្តីរីករាយផងដែរ ដែលបានដឹងពីទំនាក់ទំនងរវាងវិស័យកងទ័ពនៃប្រទេសទាំងពីរនារយៈពេលកន្លង​មក រហូ​ត​ដ​ល់ពេលបច្ចុប្បន្នដែលទំនាក់ទំនងនេះបាននាំនូវផលប្រយោជន៍ជូនដល់ប្រជាជនដែលកំពុងរស់នៅតាមព្រំដែនផង​ដែ​រ​ ។ ចំពោះការរៀបចំសមយុទ្ធសង្គ្រោះពេលមានគ្រោះមហន្តរាយវិញនោះ សម្តេចតេជោបានមានប្រសាសន៍ថា នេះជាការអនុវត្​តមួ​យដែលផ្ដល់នូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនៅពេលដែលមានគ្រោះមហន្តរាយកើតមានឡើងដូចជាភ្លើង​ឆេះព្រៃ និងទឹកជំនន់ជាដើម។ ដូច្នេះការអនុវត្តសមយុទ្ធនេះ គឺកងទ័ពកម្ពុជាត្រូវចូលទៅកាន់ទឹកដីវៀតណាម ហើយកង​ទ័​ពវៀតណាមត្រូវចូលមកកាន់ទឹកដីកម្ពុជា ដើម្បីជៀសវាងដល់ការយល់ច្រឡំគ្នា នឹងធ្វើឲ្យមានការយល់ដឹងដោយទូ​លំ​​​​​ទូលាយផងដែរ ។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ ឲ្យមានសកម្មភាពមនុស្សធម៌ក្នុងសមយុទ្ធនេះ គឺភាគីកម្ពុជាអាចចូលទៅព្យាបាលប្រជា​ជ​ន​វៀ​តណាម ហើយប្រជាជនវៀតណាម អាចចូលមកព្យាបាលនៅក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមនៅពេលដែលមានគ្រោះម​ហ​ន្តរាយ ហើយក៏អាចជំរុញឱ្យមានកម្មវិធី​ កីឡា សិល្បៈ ផងដែរ។ សំខាន់ជាងនេះគឺធ្វើយ៉ាងណាបន្តកិច្ចសហប្រតិបត្តិការដែល​មា​នស្រាប់ និងជំរុញបង្កលក្ខណៈណាឲ្យប្រជាជននៃប្រទេសទាំងពីរអាចប្រកបអាជីវកម្មតាមព្រំដែនបានដោយងាយស្រួលផ​ង​ដែរ  ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 282 នាក់

ម្សិលមិញ 1998 នាក់

សរុប 589105 នាក់