អគ្គីភ័យឆាបឆេះផ្ទះ និងតូបលក់ទំនិញរបស់ប្រជាពលរដ្ឋ ជាអាជីករនៅជិតផ្សារលើ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

photo_2019-10-31_16-54-32

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងជាង៩:៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះមានអគ្គីភ័យឆាបឆេះខាងលើ ជាប់និងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់​លេ​ខ​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ អគ្គីភ័យឆាបឆេះខាងលើនេះ មិនទាន់ដឹងពីដើមហេតុថាបណ្តាលមកពីបញ្ហាអ្វីឲ្យពិតប្រាកដនៅឡើយទេ  ។

ហើយខណៈដែលអគ្គីភ័យឆាបឆេះនេះដែរ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជួយសង្គ្រោះជាបន្ទាន់ ធ្វើប្រតិបត្តិការជួយប្រជាពលរដ្ឋនៅក​ន្លែង​កើតហេតុភ្លាមៗផងដែរ  ។


ចំណែកអគ្គីភ័យខាងលើរហូតមកដល់ម៉ោង១១:៣០នាទីនាថ្ងៃដដែលត្រូវបានរថយន្តពន្លត់អគ្គីភ័យ ពន្លត់បានទាំងស្រុងហើយចំពោះការខូចខាតគេមិនទាន់ដឹងថាខូចខាតអ​ស់​​ផ្ទះ និងតូបលក់ទំនិញអស់ចំនួនប៉ុន្មាននោះទេ  ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 286 នាក់

ម្សិលមិញ 1998 នាក់

សរុប 589109 នាក់