ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចុះសួរសុខទុក្ខនិង នាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

photo_2019-10-31_17-54-35

ខេត្តកំពត ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណ:កម្មាធិការសា​ខា​កាកបាទក្រហមកម្ពុជាខេត្តកំពត បានដឹកនាំ​ស​​មា​ជិក សមាជិកា គណៈកម្មាធិការសាខា ចុះសួរសុខទុក្ខនិង នាំយកអំណោ​យ​មនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណា​ច​ក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ​ត ប៊ុនរានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំ​នួន​២៣​២គ្រួ​សា​រ នៅស្រុកអង្គ​រជ័យ និង ស្រុកឈូក ដោយឧបត្ថម្ភថវិកាសរុប ៣៧,៦០០,០០០រៀល ជូនដល់ប្រជាពលរដ្ឋរលំផ្ទះទាំងស្រុងចំនួ​ន៨គ្រួសារ , ធ្លាក់ផ្ទះពីលើជើងតាងចំនួន១៨គ្រួសារ , និ​ង​រ​បើកដំបូលផ្ទះ ចំនួន២០៦គ្រួសារ  ។

ព្រមទាំង បានឧបត្ថម្ភថវិកាសរុប ១,៧៥០,០០០រៀល ដល់ប្រជាពលរដ្ឋរងរបួសដោយសារខ្យល់កន្ត្រាក់ចំនួន៣នាក់ ដែលកំពុងស្នា​ក់​នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។ដោ​យ​​​​ឡែក ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាសរុប ១,០៨០,០០០រៀល ដ​ល់​យុវជនកាកបាទក្រហមចំនួន១៦នាក់ កងកម្លាំងប្រជាការពារចំនួន ៣២នាក់  និងក្រុមប្រឹក្សាឃុំចំនួន៦នាក់ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 298 នាក់

ម្សិលមិញ 1998 នាក់

សរុប 589121 នាក់