ករណីគ្រោះថ្នាក់ចរាចរណ៍បុករះរវាងរថយន្តចំនួន០២គ្រឿង Pass App​ចំនួន០២គ្រឿង និងម៉ូតូ០១គ្រឿង នៅវេលាម៉ោង០៨ៈ៣០នាទីយប់

photo_2019-11-03_13-53-40

ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយមានករណីគ្រោះថ្នាក់ចរាចរណ៍បុករះរវាងរថយន្តចំនួន០២គ្រឿង Pass Ap​​p​ចំនួន០២គ្រឿង និងម៉ូតូ០១គ្រឿង នៅវេលាម៉ោង០៨ៈ៣០នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា​ ឆ្នាំ២០១៩ លើផ្លូវបេតុង ស្ថិតក្នុងភូមិ០៥ សង្កាត់០៤ ក្រុងព្រះសីនុ ខេត្តព្រះសីហនុ ។​​

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុការណ៍មានរថយន្ត០១គ្រឿងម៉ាកHyundai ព​ណ៌​​​ស​ ពាក់ផ្លាកលេខកំពត 3A-1069 ខណៈពេលកំពុងចុះចំណោតនិងបើកបរក្នុងល្បឿនលឿនបានជ្រុលមកបុកប៉ះពីក្រោយរថ​យ​​ន្តមួយគ្រឿងទៀតម៉ាកVigo ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ​2H-0119 រួចរថយន្តVigo ខាងលើក៏បានបុកបន្តម៉ូតូ០១គ្រឿងទៀត​ម៉ាកWave ពណ៌ស​ គ្មានផ្លាកលេខ បណ្តាលអោយរងការខូចខាតយ៉ាងតំណំ ដោយមិនទាន់អស់ល្បឿន រថយន្តHyundai​ ខា​ង​លើក៏បានបុករះទៅនិងPass App ០២គ្រឿងទៀត និងប៉ះរថយន្ត០១គ្រឿងទៀតម៉ាកRanger ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំ​ពេ​​​​ញ2AH-5315 បណ្តាលអោយរងការខូចខាតទ្វារមួយចំហៀងខាងស្តាំ និងមិនបណ្តាលអោយមានមនុស្សរងរបួសឡើយ ។​

ភ្លាមៗនោះសមត្ថកិច្ចប្រាប់ថា ក្រោយកើតហេតុភាគីខាងម៉ូតូត្រូវបានត្រូវបានភាគីបង្កសងជាប្រាក់ចំនួន ៧០០ដុល្លារដើម្បីប​ញ្ច​​​ប់​​រឿ​ង ​​។ ដោយឡែកភាគីរងគ្រោះដទៃទៀតរងចាំសមត្ថកិច្ចធ្វើការដោះស្រាយតាមនិតិវិធីច្បាប់  ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 371 នាក់

ម្សិលមិញ 871 នាក់

សរុប 555639 នាក់