ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជា​អធិបតីភាព ក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប

photo_2019-11-05_15-49-04

ខេត្តកែប ៖ រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អញ្ជេីញជា​អធិបតីភាព ក្នុងពិធីប្រ​កា​សតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់ព្រៃធំ​ ក្រុងកែប ខេត្តកែប និងមានការអញ្ជេីញ​ចូ​​​​​លរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អ​នុ​​​​​ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក និង បងប្អូនប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ ។

បន្ទាប់ពីលោក វ៉ៅ សុខា ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីខេត្តកែប ធ្វេីរបាយការណ៍ស្វាគមន៍រួចមក ឯ​ក​​ឧត្តម កែន សត្ថា អភិបាលខេត្តកែប មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោ​យ​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីអោយប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជាមានសេចក្តីសុខសាន្ត រួមជាមួយការពង្រីកការអនុវត្តច្បាប់ និង ការគោរពសិទ្ធិមនុស្ស ជាសេសនោះគឺបញ្ហាវិវា​ទ​ដី​​ធ្លីបានដោះស្រាយជាបណ្តេីរៗដោយមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិនីមួយៗ ក្នុងខេត្តកែប  ។

ឯកឧត្តមបានបន្តថា ដោយឡែកថ្ងៃនេះមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប បានរៀបចំប្រកាសតំបន់វិ​និ​​ច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដេីម្បីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វេីកា​រ​​​​​វិនិច្ឆ័យជូនជាដំណឹងដល់ប្រជាពលរដ្ឋ ជាពិសេសគឺបញ្ហាច្បាប់ និងការឆ្លេីយតបនៅរាល់សំនួរដែលទាក់ទងទៅនឹងការវិ​និ​ច្ឆ័​យ​ដី​​​ធ្លី​  ។

ឯកឧត្តមក៏បានពាំនាំនូវពាក្យផ្តាំផ្ញេីរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ​ជា​ ជូនដល់ប្រជាពលរដ្ឋសូមកុំជឿពាក្យញុះញង់របស់ជនខិលខូច ដែលមានបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងកុំចូលរួ​ម​​អំពេីធ្វេីរដ្ឋប្រហារអោយសោះ ព្រោះនេះជាអំពើក្បត់ជាតិ និងជាអំពេីខុសច្បាប់ទៀតផង និង សូមអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ក្នុងថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ២០១៩ ចូលរួមពិសារអំបុកទាំងអស់គ្នាដេីម្បីថែរក្សាសន្តិភាព និងបង្ហាញនូវជំហដ៏រឹងមាំការពារជា​តិ​ សាសនា ព្រះមហាក្សត្ររបស់យេីង ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 378 នាក់

ម្សិលមិញ 871 នាក់

សរុប 555646 នាក់