លោកជំទាវ ម៉ែន នារីសោភ័គ (យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការងារមនុស្សធម៌ និងការជួយជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ)

09.12.19.HENG.2

ខេត្តកណ្ដាល៖ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការងារមនុស្សធម៌ និងកា​រ​ជួ​យ​ជន​រ​ង​គ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នេះគឺជាការលើកឡើងរបស់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្ដីទី កាកបាទក្រហមកម្ពុជា ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន” កាលពីព្រឹកថ្ងៃច័ន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដា​ល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អ្នកស្មគ័្រចិត្តកាកបាទក្រហម ស្រុកស្អាង ស្រុកពញា​ឮ និងក្រុងតាខ្មៅ ជាង៥០០នាក់ ។


លោកជំទាវបន្តថា ការអនុវត្តភារៈកិច្ច និងការទទួលខុសត្រូវរបស់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្នុងនាមជាអ្នកផ្ដល់សេវាមនុស្សធម៌ និងដើរស្របទិសជាមួយនឹងគោលកា​រណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម តាមរយៈការចូលរួមប្រតិបត្តិការវិស័យស្នូ​ល​ទាំង៤ នៃយុទ្ធសាស្ត្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ក្រោមកិច្ចដឹក​នាំ​ប្រកបដោយភាពប៉ិនប្រសប់ និងទេពកោសលរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ​ន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើរ សាកសួរសុក្ខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្ត្រីបុគ្គលិកក្រុមប្រតិបត្តិសាខាយុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តទាំងអស់ ។

នាឱកាសនេះដែរ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទាំងអស់ បានលះបង់ពេលវេលា កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្ម ដោយស្ម័គ្រចិត្ត ក្នុងស្មារតីមនុស្សធម៌ និងស្មារតីគាំទ្រចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ជាពិសេសចលនាកាកបាទក្រហមកម្ពុជា ។ ឯកឧត្ដមបណ្ឌិតអភិបាលខេត្ត បានវាយតម្លៃខ្ពស់ រាល់សកម្មភាពចូលរួមយ៉ាងសកម្មក្នុងវិស័យមនុស្សធម៌របស់បងប្អូនអ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមទាំងអស់ដែលបានចូលរួមចំណែកលើកកម្ពស់បេសកកម្មរបស់សាខាកាកបាទកម្ពុជាខេត្ត បង្កលក្ខណៈឱ្យស្ថាប័ននេះបំពេញបាននូវតួនាទីជាជំនួយការឱ្យអាជ្ញាធសាធារណៈខេត្តកណ្ដាល ក្នុងវិស័យមនុស្សធម៌ ហើយសកម្មភាពទាំងអស់នេះក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព របស់កាកបាទក្រហមកម្ពុជាផងដែរ ។


ក្នុងទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០១៩ ក៏មានការផ្ដល់ប័ណ្ណសរសើរ និងកាដូរលើកទឹកចិត្ត ដល់អ្នកស្ម័គ្រចិត្តកា​កបាទក្រហមកម្ពុជាចំនួន៣៤៣នាក់ ដែលមកពីបណ្តាស្រុកមួយចំនួនដូចជា ស្រុកស្អាង ស្រុកពញាឮ និងក្រុងតាខ្មៅផង​ដែ​រ ​៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1187 នាក់

ម្សិលមិញ 696 នាក់

សរុប 889330 នាក់