ត​ខ្សែភ្លើង​ឆក់​ត្រី​ខុសបច្ចេកទេស ​បណ្តាល​ឲ្យ​ឆក់ស្លាប់ម្នាក់ របួស២នាក់

កំពង់ស្ពឺ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង ៣ និង១០នាទី​ទាបភ្លឺស្រាងៗព្រឹក ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨ នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទងខេត្ត​កពង់​ស្ពឺ ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា៖មុនដំបូង គេ​ឃើញ​មានឈ្មោះ ឌួង វ​ណ្ណី ភេទ​ប្រុស អាយុ ៣៤ឆ្នាំ និង​ឈ្មោះ គង់ ប៊ុនធឿន ភេទ​ប្រុស អាយុ ២៥ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កពង់​ស្ពឺ បាននាំគ្នា​ត​ខ្សែភ្លើង​ចេញពី​ក្នុងផ្ទះ​ចម្ងាយ ៣០ម៉ែត្រ គោលបំណង​របស់​ពួកគេ​គឺ​ឆក់​ត្រី​នៅក្នុង​ត្រពាំង​ ពេល​កំពុងត​ខ្សែភ្លើង​គេ​មិនទាន់​ឃើញ​មានការ​ឆក់​មនុស្ស​ទេ លុះដល់​ពេល​យក​ដង​ឆក់​ដាក់ចុះ​ក្នុង​ទឹក​ក៏បាន​ឆក់​ឈ្មោះ ឌួង វ​ណ្ណី ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​តែម្តង ចំណែក​ឈ្មោះ គង់ ប៊ុនធឿន ដែលទៅជាមួយក៏​ប្រឹង​ប្រ​វ៉ា​រត់ឡើង​គោក​បាន​រួច​ជីវិតប៉ុន្តែ​រងរបួស​ ត្រូវដឹកប​ញ្ជូ​ន​យកទៅ​កាន់​មន្ទីរពេទ្យ ។

ចំពោះ​សាកសព​ជនរងគ្រោះ​ខាងលើ ក្រុមគ្រួសារ​បានទទួល​ស្គាល់​ថា​ពិតជា​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ប្រគល់​សព​ឲ្យ​គ្រួសារ​ធ្វើបុណ្យ​ទាំង​សោកស្តាយ ៕

35402386_466983953761222_4502314732069322752_n 35389755_466983923761225_1425560823056564224_n 35346976_466983917094559_204980432347856896_n