ចៅអធិកាវត្តចំបក់ ផ្តល់អំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

110.12.19.HENG.34

ខេត្តកណ្តាល ៖ ព្រះសាសនវិទ គង់ សុទ្ធី ចៅអធិការវត្តចំបក់  បានផ្តល់អំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគ  ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលពិធីទទួលនេះបានប្រារព្ធធ្វើឡើងនៅ  វត្តចំបក់ ស្ថិតក្នុងឃុំពើក  ស្រុកអង្គស្នួលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

    

     ព្រះសាសនវិទ គង់ សុទ្ធី មានថេរដីកាថា  ការយកអំណោយមកផ្ដល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាលនៅពេលនេះ គឺដើម្បីជួយទ្រទ្រង់ និងគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតជាប្រធាន ក្នុងការងារមនុស្សធម៌ ជួយដល់ជនដែលមានជីវភាពខ្វះខាត ជួបការលំបាក ពិសេសសម្រាប់ជួយទៅដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

    

      ព្រះអង្គបានមានថេរដីកាបន្តថា  បើទោះបីជាអំណោយដែលបានផ្តល់ជូននេះមានចំនួនតិចតួចស្ដួចស្ដើងយ៉ាងណាក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាក់ដល់ជនរងគ្រោះបានមួយរយៈផងដែរ។ ព្រះអង្គបានបញ្ចាក់ថា ព្រះអង្គ នឹងខិតខំកៀងគររកការចូលរួមពីសប្បុរសជននានាដើម្បី យកអំណោយជាសម្ភារៈ ថវិកាជួយដល់សាខាកាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ទៀត ដើម្បី ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងកំពុងជួបការលំបាកក្នុងបញ្ហាផ្សេងៗ។

     

      ថ្លៃងក្នុងពិធីនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត  និងសហការី បានថ្លែងអំណរគុណទាំងជ្រាលជ្រៅ ចំពោះព្រះសាសនវិទ គង់ សុទ្ធី ដែលបានជួយគាំទ្រដលើសាខាកាកបាទក្រហមកម្ពុជាខេត្តពីព្រោះ អំណោយទាំងនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងខ្វះខាត ។

       ឯកឧត្តមបានសន្យាថា នឹងរក្សាទុកដាក់អំណោយនេះឲ្យបានល្អ សម្រាប់យកទៅប្រគល់អោយដល់ដៃជនរងគ្រោះ  និងបានធ្វើការអំពាវនាវដល់បងប្អូនសប្បុរជននានា សូមជួយបន្តឧបត្ថម្ភ ក៏ដូចជាផ្តល់នូវអំណោយបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះដែលកំពុងរង់ចាំជំនួយពីយើងទាំងអស់គ្នា ។

 

     សូមបញ្ជាក់ដែរថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលបាននាពេលនេះរួមមាន អង្ករ ៤បាវ ស្មើនឹង២០០ kg គ្រឿងបន្លុង ៨ប្រដាប់ មី ១០០កេស ទឹកផ្លែឈើ ១០កេស ទឹកសុទ្ធ ១០កេស ប្រេងឆា ៥ដប ស្មើនឹង ១៥លីត ទឹកត្រី ៣៣យួ ទឹកស៊ីអ៊ីវ ៣៣យួ ទឹកដោះគោ ៥០កំប៉ុង ស្ករស ២០kg  ត្រីខ ១៦យួរ និងថវិកា ១លានរៀល ។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 324 នាក់

ម្សិលមិញ 674 នាក់

សរុប 640063 នាក់