ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន .....

20180715_PMHS_10TH-01ST-034

ក្នុងពិធីអបអរសាទរនូវជោគជ័យរបស់កម្ពុជាក្នុងការដាក់រតនសម្បត្តិទាំងពីរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អតីតព្រះមហាក្សត្រគ្រប់ជំនាន់ ដែលបានប្រឹងប្រែងសាងសង់បន្សល់ប្រាង្គប្រាសាទយ៉ាងច្រើនសម្រាប់កម្ពុជា និងបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងប្រឹងប្រែងជំរុញការដាក់ប្រាង្គប្រាសាទរបស់កម្ពុជាដទៃទៀតចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។

 .សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយតំបន់អតីតសង្គ្រាមទាំងអស់ទៅជាទីផ្សារ និងការអភិវឌ្ឍ ហើយបច្ចុប្បន្ន​តំបន់អតីតសមរភូមិសង្គ្រាមជាច្រើនបាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍។

.សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការជោគជ័យណាមួយដោយគ្មានការចូលរួមនោះឡើយ។ ការចូលរួមរបស់ប្រជាពលរដ្ឋបានក្លាយទៅជាឃឿនការពារសម្បត្តិវប្បធម៌ជាតិ ហើយក៏ជាឃឿនការពារជាតិកម្ពុជាផងដែរ។

.សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ជនរួមជាតិការពារប្រាង្គប្រាសាទដែលដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងប្រាង្គប្រាសាទដទៃទៀតដែលមិនទាន់បានដាក់បញ្ចូល៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 370 នាក់

ម្សិលមិញ 871 នាក់

សរុប 555638 នាក់