ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងស្តីពី ការកែសម្រួលថវិកាឧបត្ថម្ភសម្រាប់មន្ត្រីរាជការរៀបអាពាហ៍ពិពាហ៍ មន្ត្រីរាជការ នារីសម្រាលបុត្រ និងមន្ត្រីរាជការទទួលមរណភាព

(soinews.com)21.12.19.8

 

ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងស្តីពី ការកែសម្រួលថវិកាឧបត្ថម្ភសម្រាប់មន្ត្រីរាជការរៀបអាពាហ៍ពិពាហ៍ មន្ត្រីរាជ​កា​រ នារីសម្រាលបុត្រ និងមន្ត្រីរាជការទទួលមរណភាព យោង អនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី នាថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំ​ណឹ​ងដល់មន្ត្រីរាជការ នៅ ទីស្ដីការក្រសួងបរិស្ថាន និងមន្ត្រីរាជការតាមបណ្តាមន្ទីរបរិស្ថានរាជធានីខេត្ត ឱ្យបានជ្រាបថា ដើម្​បីចូ​លរួមលើកកម្ពស់ស្ថានភាពជីវភាពមន្ត្រីរាជការក្រសួងបរិស្ថានឱ្យកាន់តែមានភាពប្រសើរឡើង ក្រសួងបរិ​ស្ថា​នដែលមាន​គ​ណៈ​កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ទទួ​លអនុវត្តនូវគោលនយោបាយ ស្តីពី “កិច្ចគាំពារមន្ត្រីរាជការក្រសួងបរិស្ថាន”  និងធ្វើការរៀបចំសម្រ​ប​សម្រួលថវិកាឧបត្ថម្ភជូនដល់មន្ត្រីរាជការរៀបអាពាហ៍ពិពាហ៍ មន្ត្រីរាជ​ការនារីសម្រាលបុត្រ និងមន្ត្រីរាជការទទួលមរណភាពនូវថវិកា ៥.០០០.០០០រៀល (ប្រាំលានរៀលគត់) ដែលនឹងចាប់ផ្តើមអ​នុ​វត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នេះតទៅ ។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 525 នាក់

ម្សិលមិញ 893 នាក់

សរុប 955371 នាក់