សត្វជ្រូកដឹកមកពីប្រទេសថៃនាំចូលមកក្នុងទឹកដីកម្ពុជា នាំចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិព្រែកចាកនោះ ត្រូវបានងាប់ជាបន្តបន្ទាប់

25.12.19.HENG.15

ខេត្តកំពត ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បើយោងតាមការរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំឬស្សីស្រុក បានឲ្យដឹ​ង​ថា ជ្រូកដែលនាំចូលពីប្រទេសថៃដឹកមកស្តុបទុកនៅឯចំណុច ឃុំឬស្សីស្រុក ខាងលិចស្រុកកំពង់ត្រាច ខេត្តកំពត បានងាប់ជា​បន្តបន្ទាប់ជារៀងរាល់ថ្ងៃ ។ ហើយខាងក្រុមហ៊ុនក៍បាន ដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមបន្តទៀត ប្រជាពលរដ្ឋនៅស្រុកកំពង់ត្រាច កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះការទទួលទានសាច់ជ្រូកដោយសារតែអ្នកលក់សាច់ជ្រូកនៅផ្សារកំពង់ត្រា​ច​ខ្លះ បានទៅទិញជ្រូកមកពីក្រុមហ៊ុនដឹកជញ្ជូនជ្រូកពីប្រទេសថៃមកកម្ពុជា ដឹកពីកម្ពុជាយកទៅប្រទេសវៀតណាមវិញ ។

ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា បើអ្នកកាប់ជ្រូកនៅក្នុងស្រុកកំពង់ត្រាច នៅតែបន្តលួចទិញជ្រូកងាប់ពីក្រុមហ៊ុន ដឹកជ​ញ្ជូ​នជ្រូកពីប្រទេសថៃ នាំចូលមកកម្ពុជាហើយចេញពីកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាមវិញនោះ អាចនឹងរងផលប៉ះពាល់ដល់ប្រ​ជា​ពលរដ្ឋ នៅក្នុងស្រុកនេះផ្ទាល់ផងដែរ ។

 

លោកប្រធានការិយាល័យពេទ្យសត្វស្រុកកំពង់ត្រាចបានឲ្យដឹងថា ជ្រូកដែលដឹកមកស្តុកទុកនៅឃុំឬស្សីស្រុកខាងលិចនេះ ជារ​បស់ក្រុមហ៊ុន ហើយជ្រូកនោះបានដឹកមកពីប្រទេសថៃឆ្លងកាត់ចូលមកប្រទេសកម្ពុជា និង ដឹកបន្តយកទៅលក់នៅឯប្រ​ទេ​ស​វៀ​​​តណាម ចេញតាម ច្រកទ្វារអន្តរជាតិព្រែកចាក លោកបានបន្តទៀតថា សព្វថ្ងៃនេះមានជ្រូ​ក​ងា​ប់ជាបន្តបន្ទាប់ មិនដឹងមូលហេតុងាប់ដោយសារអ្វីនោះទេ ប្រហែលក្តៅពេក ឬមួយក៏អត់ចំណីក៏មិនដឹងនោះដែរ ។

 

បើតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារអ្នកយកព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ០៨ៈ៤០នាទី លោកម៉េង សន្តិភាព ប្រ​ធានពេទ្យសត្វខេត្តកំពត បានប្រើពាក្យសម្ដីមិនសមរម្យ មកលើអ្នកសារព័ត៌មាន ដែលកំពុងតែទៅថត និងផ្តិតយករូបភា​ព នៅទីតាំងកន្លែងស្តុកជ្រូកមួយកន្លែងនេះផងដែរ គឺស្ថិតនៅឃុំឬស្សីស្រុក ខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយ​សា​រ​តែ​អ្នកសារព័ត៌មានយើង បានរាយការណ៍ជូនថា មានជ្រូកងាប់ជាបន្តបន្ទាប់ ពេលនោះលោក ម៉េង សន្តិភាពប្រធានពេទ្យសត្វ ខេ​ត្តកំពត ក៏បានដឹកនាំកម្លាំង មួយក្រុមមកដល់ទីតាំងនោះ ស្រាប់តែឃើញអ្នកសារព័ត៌មាន ក៏និយាយសម្តីមិនសមរម្យទៅ​លើ​គាត់ទាំងអស់គ្នាតែម្តង ។

 

ហេតុដូច្នេះ ខាងភ្នាក់ងារអ្នកយកព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនជ្រូកពីប្រទេសថៃ ចូលមកប្រ​ទេសកម្ពុជា និង ដឹកបន្តទៅ ប្រទេសវៀតណាម បានទេនៅពេលនេះ ។

ក្នុងនោះដែរ ធ្វើឲ្យប្រជាពលរដ្ឋាមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាលោកម៉េង សន្តិភាព ប្រធានពេទ្យសត្វខេត្តកំពត ប្រើប្រា​ស់​ពាក្យសម្ដីមិនសមរម្យ មកលើអ្នកសារព័ត៌មាន ដែលកំពុងតែទៅថត និងផ្តិតយករូបភាព នៅទីតាំងកន្លែងស្តុកជ្រូកមួយក​ន្លែ​ងនេះ ? ឬមួយលោកមានមានទំនាក់ទំនងជិតស្និទ្ធ នឹងម្ចាស់ទីតាំងកន្លែងស្តុកជ្រូកមួយកន្លែងនេះមែនទេ ?  ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 155 នាក់

ម្សិលមិញ 1548 នាក់

សរុប 820914 នាក់