ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធសមិទ្ធិផលនានានៅក្នុសាលាពលទាហានទី ២ និងទីលានបាញ់គ្រាប់ពិតស្រែស្ពៃ ស្រុកអូរាំងឪ

30.12.19.HENG.3

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងទ័ព្វជើងគោកនៃកងយុទ្ធពលខេមរភូមិនបា​ន​ថ្លែងថា ប្រទេសជាតិមួយត្រូវការកងទ័ព្វ ដើម្បីភាពរឹងមាំ កងទ័ព្វត្រូវការប្រទេសជាតិមួយដែលរឹងមាំ ជាឱកាស់ដើម្បីកសាងអភិវឌ្ឍន៍សមត្តកិច្ចកងទ័ព្វ អោយកាន់តែខ្លាំងខ្លា និងពេញលេញ អាចទទួលរាប់រងភារកិច្ច ដែលកាន់តែស្មុកស្មាញប្រែប្រួល ទៅ​តាមការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនិងភាពជឿនលឿន នៃបច្ចេកវិជ្ជា ។


ឯកឧត្តមថ្លែងក្នុងពិធីដែលឯកឧត្តមអញ្ជើញសម្ភោធសមិទ្ធិផលនានារបស់សាលាពលទាហានទី ២ និងទីលានបាញ់គ្រាប់ពិត នៅ​​​ស្រែស្ពៃ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ ។


ឯកឧត្តមបន្តថា ជាពិសេសនៃការអភិវឌ្ឍន៍ប្រែប្រួលយ៉ាងឆាប់រហ័សនៃសភាពការណ៍សន្តិសុខអន្តរៈជាតិ ។ឯកឧត្តមសង្កត់ធ្ង​ន់​ថា ដូច្នេះស្របពេលដែលកម្ពុជាកំពង់តែមានសន្តិភាពស្ថេរភាពនយោបាយ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដូចពេលបច្ចុ​ប្ប​ន្ន ទន្ទឹមនឹងស្ថានភាពកម្ពុជាដែលកំពង់តែស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយសម្រាប់បន្តដំណើរទៅមុខ ដោយនឹងត្រូវពុះពារឧបស័គ្គជា​ច្រើនបន្តបន្ទាប់ក្នុងរបត់នៃការអភិវឌ្ឍន៍នេះ កងយុទ្ធពលខេមរភូមិន្ទផ្ទាល់ ត្រូវបន្តជំរុញ និងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ស​ម​ត្ថ​ភាព និងប្រសិទ្ធភាពការងារដើម្បីធានាការឆ្លើតបរាល់សំណូមពរភារកិច្ចនៅគ្រប់កាលៈទេសៈ ។
ឯ​​​កឧត្តមបន្ថែមថា ហើយដំណើរការនៃការងានេះ ចាប់ផ្ដើមពីអង្គភាពនីមួយៗជាចាំបាច់ ដែលត្រូវម្ចាស់ការលើខ្លួនឯង រួមផ្សំ និ​ង​​គំនិត្យឆ្នៃប្រឌិត ខិតខំរិះរកវិធីពិនិត្យដោះស្រាយម្ចាស់ការណ៍ជាក់ស្ដែង ផ្អែកលើសក្ដានុពល់ ធនធានរបស់ខ្លួន និងត្រូវរៀ​ប​ចំ​​​អោយមានប្រព័ន្ធការងារត្រឹមត្រូវច្បាស់លាស់ និងមានតម្លាភាព ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 341 នាក់

ម្សិលមិញ 655 នាក់

សរុប 1273961 នាក់