សម្តេចតេជោ ហ៊ុន សែន អរគុណសន្តិភាព ! ធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ២០២០ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង

01.01.20.HENG4

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ បានបង្ហោះសារ អរគុណស​ន្តិ​​ភាព! ដែលបានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នៅយប់មិញនេះ ប្រ​​ក​បដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងក្នុង និងក្រៅប្រទេស ។

 

សម្តេចតេជោសង្កត់ធ្ងន់ថា ដោយសារសុខសន្តិភាពនេះ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ចូលរួមអបអរសាទរ និងកំសាន្តស​ប្បា​យ​នៅក្នុងពិធីបុណ្យតូចធំទាំងអស់ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ បន្តថែរក្សាការពារសន្តិភាព ក្នុងប្រទេសរបស់យើងឲ្យ​បា​នគង់វង្ស ។ សម្តេចក៏បានជូនពរដល់បងប្អូនជនរួមជាតិ ក្នុងឱកាសឆ្នាំថ្មី ២០២០ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំ​ណា​ង​ល្អគ្រប់ៗគ្នា ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរក្នុង ហ្វេកប៊ុកផេក  ថា ( បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅទូទាំងប្រទេស បានចូ​ល​​រួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ កាលពីយប់មិញក្នុងបរិយាកា​ស​សប្បាយរីករាយក្រៃលែងទាំងក្នុង និងក្រៅប្រ​ទេស ។ ឱកាសនៃការចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបាន គឺដោយសារប្រទេសជា​តិ​យើងមានសុខសន្តិភាព ។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ។

អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលបានចូលរួមថែរក្សាការពារសន្តិភាពនៅក្នុងប្រទេសជាតិយើង ។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយជាទីស្រឡាញ់ទាំងអស់នៅក្នុងឆ្នាំថ្មី ២០២០ នេះជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ ជា​មួ​យ​នឹងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

                                                                                                   (អរគុណសន្តិភាព)៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 35 នាក់

ម្សិលមិញ 1548 នាក់

សរុប 820794 នាក់