ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់ផ្ទះ ១២៩ខ្នង ដល់អតីតយុទ្ធជនខេត្តបន្ទាយមានជ័យ

20200111.17

ខេត្តបន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្ត្រី  កែ  គឹមយ៉ាន  ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃ​ទី១១ ខែមករា  ឆ្នាំ២០២០នេះ  បានអញ្ជើ​ញ​ប្រគល់ផ្ទះចំនួន  ១២៩ខ្នង ដល់អតីតយុទ្ធជន, បញ្ចុះបឋមសិលាសាងសង់អគារសិ​ក្សា០១ខ្នង មាន៦បន្ទប់ នៅទីតាំងដីសម្បទានសង្គមកិច្ច២២២២ហិចតា និងស​ម្ពោ​ធ​ដាក់ឱ្យប្រើប្រាស់  ផ្លូវលំ១ខ្សែដែលមានប្រ​វែ​ង ៤៥០០ម៉ែត្រ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ថ្លែងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី  កែ  គឹមយ៉ាន  បានថ្លែងអំណរគុណ  និងពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នា​​​យករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលឈរជើងក្នុងមូលដ្ឋានភូមិសាស្រ្តខេ​ត្ត​បន្ទាយមានជ័យ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាស្រលាញ់សន្តិភាព ថែរក្សាការពារសន្តិភាព  សម្រាប់ប្រទេសជាតិ ដើម្បី​មា​នឱកាសអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនរុងរឿងលឿនទៅមុខ ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន  បានបន្តថា  ក្រោមយុទ្ធសាស្រ្តរបស់សម្តេចតេជោ  ហ៊ុន  សែន កម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិលដោយខ្លួនឯង រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋ​រស់នៅយ៉ាងសុ​ខ​សាន្ត  សុខដុមរមនា  ប្រព័ន្ធជំនួយសង្គម  ផ្តល់ការគាំពារទៅលើកុមារ  ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទីពឹង និងប្រព័ន្ធសន្តិសុខសង្គម លើកកម្ពស់ជីវភាពគ្រួសារនិវត្តន៍ជន អតីតយុទ្ធជន ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី  ក៏បានថ្លែងអំណរគុណ  និងសំណូមពរដល់មហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ សូមបន្តថែរក្សាការពារសន្តិភាព ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដំណើរអភិវឌ្ឍន៍រីកចម្រើន បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ។

ជាមួយវប្បធម៌ចែករំលែក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់ផ្ទះ១២៩ខ្នង ផ្ទះនិងពាំនាំនូវអំណោយ ផ្តល់ជូនដល់ជូនគ្រួ​សា​រអតីតយុទ្ធជន ដែលបានចូលមករស់នៅក្នុងដីម្បទានសង្គមកិច្ចនេះ មានចំនួន១២៩ខ្នងផ្ទះ ក្នុង១ខ្នងផ្ទះទទួលបានៈ អ​ង្ក ​រ​២​​​៥គីឡូក្រាម មី១កេស មុង  ភួយ  កន្ទេល ប្រេងឆា  ទឹកស៊ីអ៊ីវ  ទឹកត្រី អំបិលអ៊ីយ៉ូត សា​រុង ចង្ក្រានដី ឆ្នាំងដាំបាយ ឆ្នាំងសម្លកំ​សៀ​​​​​វដាំទឹក ចានដែក ចានបាយ-សម្ល ស្លាបព្រាសម, ពិលសូឡា និងថវិកា១០ម៉ឺនរៀល  ។

ផ្តល់ជូនប្រជាពលរដ្ឋចូលរួមចំនួន២០៦នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា២ម៉ឺនរៀល, ឧបត្ថម្ភសម្រាប់ធ្វើបង្គន់អ​នា​ម័យ ចំនួន៩០កន្លែង ១កន្លែងទទួលបាន គ​ម្រប១ ចានបង្គន់១ លូ៤កង់, ឧបត្ថម្ភលូដាក់មុខផ្ទះ ចំនួន៦៦កន្លែង ១កន្លែងៗទ​ទួ​លបាន លូ៤កង់, ជួយសាងសង់អគារ សិក្សាមួយខ្នង មាន៦បន្ទប់, ជួយសាងសង់ម​ណ្ឌលសុខភាព០១ខ្នង, ឧបត្ថម្ភកងរាជអា​វុ​ធ​ហត្ថស្រុក នគរបាលស្រុក យោធាសឹករងស្រុក ពេទ្យក្រុមជាងទាំង៣ក្រុម ក្នុង១អង្គភាពៗ ទទួលបានថវិកា៥០ម៉ឺន, ឧបត្ថម្ភថ​វិ​​កា១លាន ៨សែនរៀល  ដល់ក្រុមយុវជនមកពីបីស្រុកស្វាយចេក  ថ្មពួក និងស្រុកភ្នំស្រុក,  ជួយសាងសងផ្ទះជូនអតីតយុទ្ធជនចំ​នួ​​​ន៣៦ខ្នង និងផ្តល់អណ្តូងទឹកចំ​នួ​ន២​២​ ​ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1604 នាក់

ម្សិលមិញ 991 នាក់

សរុប 679296 នាក់