ឯកឧត្តម សុខ សំណាង ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧ មករា ( ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះគឺជាគុណតម្លៃនៃ សន្តិភាព )

20200109.39

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បា​ន​រៀបចំប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១  ទិវាជ័យជម្នះ  ៧ មករា  ក្រោមអធិបតីភាពឯកឧត្តម សុខ សំណាង ប្រ​​​​ធានក្រុមការងារចុះជួយឃុំភ្នំដិន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគីរីវង់ លោកឧញ្ញា អ៊ុក ភក្តី   និងមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងសិស្សានុសិស្ស យុវជនគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ជាង ៥០០នាក់ ។

 

ថ្លែងនាឱកាសនោះឯកឧត្តម  សុខ  សំណាង  បានឲ្យដឹងថាការប្រារព្ធមិទ្ទិញអបអរសាទរថ្ងៃជ័យជម្នះ  ៧ មករា ថ្ងៃនេះ គឺបង្ហាញអោយឃើញនូវ  ស្មារតីចងចាំជានិច្ច  ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល  យុទ្ធជនយុទ្ធនារី   នៃរណសិរ្សសាមគ្គីស​ង្រ្គោះ​ជាតិកម្ពុជាដែល បានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធផ្តួលរំលំ របបប្រល័យពូជសាសន៍  ប៉ុល  ពត និងបាននាំ​ម​ក​នូវការបង្រួបបង្រួមជាតិ   និងការជួបជុំគ្រួសារខ្មែរឡើងវិញ ជាពិសេសការពារការរស់ឡើងវិញ  នៃរបបដ៏អាក្រក់នេះ ។

 

ក្នុងការរម្លឹកខួប នៃការបញ្ចប់របប ខ្មែរក្រហម គឺជាថ្ងៃ ៧មករា ទិវាជ័យជម្នះលើការផ្តួលរំលំរបបកម្ពុជា ប្រជាធិបតេយ្យ៧ម​ក​រា គឺជាទិវាជាតិជាប្រវត្តិសាស្រ្ត ដែលប្រជាពលរដ្ឋទូទៅស្រលាញ់សន្តិភាពចាត់ទុកជាកំណើតទី២ របស់ខ្លួនរួចមកហើយ ។

 

ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំភ្នំដិនបានមានប្រសាសន៍បន្តថា ក្នុងអំឡុងនៃការដឹកនាំប្រទេសកន្លងមក រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការស្តារសន្តិភាព ស្ថិរភាពសង្គមកម្ពុជាទើបប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ដូចស​ព្វថ្ងៃនេះ មិនថានូវតាមមូលដ្ឋានភូមិឃុំដាច់ស្រយ៉ាលឡើយ ។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1395 នាក់

ម្សិលមិញ 1339 នាក់

សរុប 675208 នាក់