លោក ហេង សួរ ប្រាប់យុវជនជំនាន់ក្រោយ ឲ្យចងចាំថ្ងៃប្រវត្តិសាស្រ្ត ៧ មករា និងរួមគ្នាការពារឲ្យបានសុខសន្តិភាព ដែលរកបានដោយលំបាកបំផុត

20200111.54

ខេត្តតាកែវ ៖ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រៃកប្បាស និងជាប្រធានក្រុមការងារចុះជួយឃុំពោធិ៍រំចាក និ​ង​​​​ជាតំណាងលោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារចុះជួយ ស្រុកព្រៃកប្បាសគឺលោក ហេង សួរ បានចាត់ទុកថ្ងៃជ័​យ​​​​ជម្នះ ៧ មករា គឺជាប្រវត្តិសាស្ត្រ ដែលប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញ និងបានធ្វើដំណើរទៅមុខលើមាគ៌ាមួយដ៏ត្រឹមត្រូវ ប្រកបដោយភាពជាម្ចាស់ លើជោគវាសនារបស់ខ្លួន ក្រោមដំបូលសន្តិភាពក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋា​ភិ​បា​ល​​​កម្ពុជា ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី៤១ ៧ មករា នៅឃុំពោធិ៍រំ​ចា​ក ស្រុកព្រៃកប្បាស ខេត្តតាកែវនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នេះ លោក ហេង សួរ បានថ្លែងទៀតថា ៤១ឆ្នាំកន្លងទៅនេះ​ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសបានសាមគ្គីគ្នា ពួតដៃគ្នា ហើយការពុះពារប្តូរផ្តាច់ជំនះគ្រប់ឧបសគ្គ ក្រោមការដឹកនាំដ៏ត្រឹម​ត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដោយបានកែប្រែមាតុភូមិកម្ពុជា ពីគំនរផេះផង់ឲ្យឈានមកដល់ដំណាក់កាលអ​ភិវ​ឌ្ឍ​ន៍​ លើគ្រប់វិស័យ និងប្រកបដោយមោទនភាពបំផុត ។

ម្យ៉ាងទៀត ប្រជាជនកម្ពុជាបានចងចាំថា ថ្ងៃនេះកាលពី ៤១ឆ្នាំ មុនគឺជាប្រវត្តិសាស្ត្រដែលវីរនារី វីរយុទ្ធជនយើងក្រោមការដឹ​កនាំ​របស់គណបក្សប្រជាជនកម្ពុជា បានក្រោកឡើងធ្វើការតស៊ូផ្ដួលរំលំ របបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិប្រទេសជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុត បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបានបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេ​រី​ភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនភាពសង្គម។

លោក ហេង សួរ បានបន្តថា «បើទោះបីជាបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិ​ភា​ព​ និងការអភិវឌ្ឍយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ច នូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជា​​​​​តិ ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុត»។

ប្រជាពលរដ្ឋទូទាំងប្រទេស ប្ដេជ្ញាការពារឲ្យបានសុខសន្តិភាព និងឈរនៅពីក្រោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាកា​រ​ពា​រសុខសន្តិភាព ស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យ សប្បូរសប្បាយជានិច្ចតរៀងទៅ។ នេះជាការបញ្ជាក់ប​ន្ថែ​​​មពីលោក ហេង សួរ  ៕

 

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 144 នាក់

ម្សិលមិញ 525 នាក់

សរុប 951187 នាក់