អភិបាលខេត្តកំពង់ចាមចុះត្រួតពិនិត្យលទ្ធភាពសាងសង់ផ្លូវ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្រុកកងមាស និង ស្រុកបាធាយ ខេត្តកំពង់ចាម

20200112.10

ខេត្តកំពង់ចាម ៖  ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  អមដំណើរដោយមន្ត្រីពាក់ព័ន្ធ  និងអា ជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២ ០២០នេះបានអញ្ជើញចុះពិនិត្យសិក្សាលទ្ធភាពសាងសង់ផ្លូវ និងពិនិត្យស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម  ។

 

តាមមន្ត្រីសាលាខេត្តបានឲ្យដឹងថា ដោយមានការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងពេលធ្វើវេទិការសាធារណៈនៅភូមិមេព្រីង ឃុំមេ​​​​​ព្រីង ស្រុកបាធាយ កាលពីចុងឆ្នាំ ២០១៩កន្លងទៅនេះ អំពីការខ្វះទឹកដាក់ស្រែ និងខ្លះផ្លូវធ្វើដំណើឆ្លងកាត់ដើម្បីប្រជាព​លរ​ដ្ឋ​ងា​យស្រួលក្នុងការដឹកជញ្ជូនកសិផលដែលផលិតបានមកកាន់ទីផ្សារ ។ ហើយរយៈពេលខ្លីកន្លងទៅនេះ ខាងមន្ត្រី ទីចាត់ការផែនការវិនិយោគ ខេត្កកំពង់ចាម បានចុះទៅសិក្សាជាមួយក្រុមការងារថ្នាក់ស្រុក ក្រុមការងារថ្នាក់ឃុំ ជំហ៊ានដំបូងរួចហើយ។ ប៉ុ​ន្តែទោះជាយ៉ាងនោះក្តី នៅព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ ២០២០នេះ ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ  ដើ​ម្បីចុះសិក្សាពិនិត្យមើលលទ្ធភាពជាក់ស្ដែង ដើម្បីដោះស្រាយសាងសង់ផ្លូវជូនប្រជាពលរដ្ឋ ។

 

មន្ត្រីសាលាខេត្តបានឲ្យដឹងទៀតថា  ក្នុងបេសកកម្មរយៈពេលមួយថ្ងៃ របស់អាជ្ញាធរខេត្តកំពង់ចាមនេះ ឯកឧត្ដម  អ៊ុន ចា​ន់​ដា​ បានចុះពិនិត្យស្ថានភាពលើកិច្ចការផ្សេងទៀតដូចជាបញ្ហា សន្តិសុខនិងការរស់នៅរបស់ប្រជាពលរដ្ឋ នៅឃុំកងតាណឹង ស្រុ​ក​កងមាសផងដែរ។ បន្ទាប់មក ឯកឧត្ដម អភិបាលខេត្ត  ក៏ បានបន្តដំណើរចុះពិនិត្យមើលផ្លូវបេតុងដែលសាងសង់រួចប្រ​វែ​ង​១​​​៩​៥០ម៉ែត្រ បានសាងសង់រួច ស្ថិតនៅភូមិអូរម៉ាល់ ក្នុងស្រុកបាធាយ និងពិនិត្យមើលលទ្ធភាពផ្សេងៗទៀត ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នោះផងដែរ  ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 229 នាក់

ម្សិលមិញ 938 នាក់

សរុប 735387 នាក់