ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ជាង៥០០នាក់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

20200112.57

ខេត្តកំពង់ចាម ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៥៤៩នាក់ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានបន្តចុះ​ពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ដែលអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ ជាប្រ​ធា​នគណៈកម្មការទី៧រដ្ឋសភា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​លោ​ក ហ៊ុន ម៉ានី ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៦៧៨៩នាក់ (ប្រាំមួយពាន់ប្រាំពីររយប៉ែតសិបប្រាំបួននាក់ ) នៅវិទ្យាល័យស​ម្តេ​ច ជួន ណាត ភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ព្រមទាំងមានអាហារសាមគ្គី ចែកជូនអាហារសម្រន់ជា​នំ​បុ័ង និងទឹកសុទ្ធផងដែរ ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ ដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និ​ង​ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រ​មា​ញ់​ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម អមដំណើរដោយលោក ចាន់ សាវុឌ្ឍ រដ្ឋាលេខាធិ​កា​រក្រសួងកសិកម្ម និងមានការចូលរួមសហការពី កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោក អ៊ុន ចា​ន់ដា អភិបាលខេត្តកំពង់ចាម លោក ហ៊ាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹ​ម សួរភិរុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម ជាពិសេសគឺលោកគ្រូ-អ្នកគ្រូ​ពេទ្យរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាសកម្មជនក្រុមការងារ យុវជនគណបក្សរាជធានីភ្នំពេញ និងមន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ ។

នាឱកាសនោះ លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្​រជា​ជ​នកម្ពុជា និងជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម មកជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម ដែលសម្តេចតែងតែគិតគូរ ពីសុខទុក្ខបញ្ហាជីវភាព និងសុខភាពរបស់ពលរដ្ឋជានិច្ច ។

 

លោករដ្ឋមន្ត្រី ក៏បានរំលឹកជូនអង្គពិធីដោយសង្ខេបអំពីគោលបំណងនៃកម្មវិធីនាថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យព្យាបាលជំងឺទូទៅគ្រប់ប្រភេទជំងឺ ក្នុងកម្រិតបឋមជូនប្រជាពលរដ្ឋគ្រប់វ័យ ហើយក្នុងករណីនេះ រកឃើញអ្នកជំងឺណាម្នាក់មានកម្រិតធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់ខេត្ត ឬនៅរាជធានីភ្នំពេញ ដើម្បីធ្វើការព្យាបាលបន្ត ។

លោកបានបន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត មានសុភមង្គលក្នុងគ្រួសារ និងសុខដុមរមនាក្នុងសង្គម ។ ទោះជាយ៉ាងណា ប្រទេសជាតិយើងអាចធ្វើការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាពទៅបានដ៏រាបណាប្រជាពលរដ្ឋមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត កម្លាំងពលំមាំមួន ។ ហេតុនេះហើយ បានជាលោក ហ៊ុន ម៉ានី រៀបចំកម្មវិធីនេះឡើង ហើ​យ​វានឹងកើតឡើងជាបន្តបន្ទាប់ទៀតនៅទូទាំងខេត្ត ។

 

ជាមួយគ្នានោះដែរ លោក លេង ផាលី បានឲ្យដឹងថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន ៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺ​ទូ​ទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំ​ងឺ​​ព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំ​ងឺ​ទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសម្ពាធឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍​(វិភាគ​ឈា​ម​) វះកាត់តូច ជំងឺព្យាបាលរបួស និងជំងឺមួយចំនួនទៀត ។

លោកបន្ថែមថា “ដូចសព្វដងដែរ ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមា ចំពោះការចុះពិនិត្យនិងព្យា​បា​ល​ជំងឺនេះ ជាពិសេស និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រួសារ ព្រ​មទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និ​ង​បដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ”

សូមជម្រាបថា ក្នុងរយៈពេល៨៥ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ) មានរយៈពេល៨ឆ្នាំ ដែលគិតចាប់​ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានចំនួ​ន២​១​៣​លើ​ក ជាពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិត​សិ​ប​ប្រាំនាក់ ) បានពិនិត្យ និងព្យាបាលជំងឺព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន៥១៧,៤៧២នាក់ (ហា​សិ​បមួយម៉ឺនប្រាំពីរពាន់បួនរយចិតសិបពីរនាក់) ក្នុងនោះស្ត្រីមានចំនួន៣៤៧,៩១៩នាក់ (សាមសិបបួនម៉ឺនប្រាំពីរពាន់ប្រាំ​បួ​ន​រ​យដប់ប្រាំបួននាក់) ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1408 នាក់

ម្សិលមិញ 1339 នាក់

សរុប 675221 នាក់