រថយន្តក្រុមហ៊ុនស្រាបៀរអង្គរមួយគ្រឿងបានក្រឡាប់ផ្ងារជើងកិនលើម៉ូតូ ២គ្រឿង តែសំណាងគ្មានអ្នករងរបួស

20200113.44

ក្រុងព្រះសីហនុ ៖ វេលាម៉ោង ១០ៈ២០ នាទីថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២០  មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរ​ថ​យន្តដឹកភេសជ្ជៈដែលមានគ្នាបួននាក់ បានក្រឡាប់ផ្ងារជើងកិនលើម៉ូតូចំនួន ២គ្រឿង តែគ្មានអ្នករងរបួសនោះទេ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុចភូមិលេខ២ សង្កាត់លេខ២ ក្រុងនិងខេត្តព្រះសីហនុ  ទល់មុខហាងថតរូបអប្ស​រា ​ តាមការសាកសួរពីសន្តិសុខដែលនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា   រថយន្តដឹកភេសជ្ជៈមួយគ្រឿងមានគ្នារួមដំណើបួននាក់ បានបើករថយន្តទិសដៅពីជើងមកត្បូង  បម្រុងនឹងបត់ទៅលិចដោយរថយន្តមានល្បឿនលឿនយកចង្កូតមិនទាន់  ភ្លាមនោះក៏មានម៉ូតូ២គ្រឿងបើកបញ្ច្រាស់ទិសគ្នា  រថយន្តក៏បានវេរចង្កូតក្រឡាប់ផ្ញើជើងតែម្ដង  ។  តែសំណាងមិនមានអ្នករងរបួសទេ ដោយសារអ្នកបើកបរម៉ូតូទាំង២គ្រឿង លោតចេញពីម៉ូតូទាន់ពេល ប៉ុន្តែម៉ូតូទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ ។ ភ្លា​ម​ៗ​នោះក៏មានវត្តមានសមត្ថកិច្ចចរាចរណ៍គាត់មកជួយអន្តរាគមន៍នៅទីនោះផងដែរ ។

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 93 នាក់

ម្សិលមិញ 525 នាក់

សរុប 951136 នាក់