លោក សេង ទៀង បន្ដនាំយកថវិកា ៥ម៉ឺនដុល្លារទៅប្រគល់ជូនគ្រួសារសពជនរងគ្រោះម្នាក់នៅខេត្តកំពង់ធំ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប

so20200116.20

ខេត្តកំពង់ធំ ៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២០នេះ បានបន្ដនាំយកថវិកា ដែលទទួលបានពីការបរិច្ចាករបស់សប្បុរសជន ចំនួន៥ម៉ឺនដុល្លារ ទៅផ្តល់ជូនគ្រួសារសពម្នា​ក់នៅខេត្តកំពង់ធំ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៦ជាន់នៅខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ​២០២០កន្លងទៅ ។

ក្នុងឱកាសនោះ លោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព ពី​សំ​ណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់ស​ប្បុរ​ស​ជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប ។

លោក សេង ទៀង បានឲ្យដឹងថា ថវិកានេះត្រូវបានប្រគល់ជូនឪពុកម្តាយរបស់សពយុវជនម្នាក់ដែលនៅលីវ ហើយបានបាត់​ប​ង់​ជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាដល់ជនរងគ្រោះ និងអ្នករងរបួសនៅ​ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗទទួលបានថវិកា ៥ម៉ឺនដុល្លារ និងបន្ថែ​ម​១០​លា​ន​រៀ​លទៀត សម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា ១ម៉ឺនដុល្លារ ។

ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៦ជាន់នៅខេត្តកែប បានបណ្តាលឱ្យមានមនុស្សរងគ្រោះ និងបាត់បង់ជីវិតសរុប៥៩នាក់ (​ស្រី​២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (​ក្មេ​ងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់) ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1534 នាក់

ម្សិលមិញ 991 នាក់

សរុប 679226 នាក់