លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាល បានអះអាងថា មិនមានការនាំចូលសត្វជ្រូកពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រកនីមួយៗនៃខេត្តតាកែវនោះទេ

so20200116.27

ខេត្តតាកែវ ៖ លោក ថៃ លី ប្រធានការរិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តតាកែវ បានអះ​អា​ង​ថា​ មិនមានការនាំសត្វជ្រូកពីប្រទេសវៀតណាមចូលមកកម្ពុជា តាមច្រកនីមួយៗនៃខេត្តតាកែវនោះទេ ។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក ថៃ លី ប្រធានការិយាល័យបសុព្យាបាល បានលើកឡើងថា បញ្ហាសត្វជ្រូកនេះ អភិបាល​ខេ​ត្តតាកែវ និងក្រសួងកសិកម្ម បានណែនាំមន្រ្តីជំនាញបសុព្យាបាលសត្វខេត្តតាកែវ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការទប់ស្កាត់ និ​ងបង្ក្រាបផងដែរចំពោះការនាំចូលសត្វជ្រូកពីប្រទេសវៀតណាម ហើយដើម្បីលើកទឹកចិត្តដល់មន្រ្តី ចំពោះការចុះបង្រ្កាបលោ​ក​អភិបាលខេត្ត បានធ្វើការឧបត្ថម្ភថវិកា ១លានរៀលផងដែរ ចំពោះការបង្រ្កាបបានមួយករណី ។
ដោ​យឡែក ចំពោះរូបភាពក៏ដូចជាខ្លឹមសារមួយចំនួនដែលបានចុះផ្សាយថា មានសត្វជ្រូកនាំចូលពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាតាមផ្លូវខេត្តតាកែវ ដោយមានការបើកដៃពីមន្រ្តីពេទ្យសត្វ និងពីប្រធានមន្ទីរកសិកម្មខេត្ត ត្រូវបានលោក ថៃ លី​ លើកឡើងថា សត្វជ្រូកដែលចរាចរណ៍នៅទូទាំងខេត្តតាកែវ គឺនាំចូលមកពីប្រទេសថៃ យកមកចែកចាយលក់នៅក្នុងខេត្ត​តា​កែវមួយភាគ និងមួយចំនួនទៀត យកទៅប្រទេសវៀតណាម ព្រោះនៅវៀតណាម មានការខ្វះខាតសត្វជ្រូកសម្រាប់ផ្គត់ផ្គង់​ក្នុ​ងស្រុក ដូច្នោះហើយ ទើបនាំយកពីប្រទេសថៃទៅចែកចាយដល់ប្រទេសវៀតណាម ។

លោកប្រធានពេទ្យសត្វ បានបន្ថែមថា បើប្រៀបធៀបជាមួយតម្លៃសាច់ជ្រូក នៅប្រទេសវៀតណាម និងកម្ពុជា យើងគឺតម្លៃសា​ច់​​​ជ្រូកនៅប្រទេសវៀតណាមថ្លៃជាងយើង ដូច្នោះហើយបានជាមានការ នាំជ្រូកពីប្រទេសថៃ បានសម្រុកនាំជ្រូ​ក​ទៅវៀតណាមច្រើន ដោយឆ្លងកាត់ខេត្តតាកែវ ហើយក្រុមហ៊ុនដែលនាំសត្វជ្រូកចេញនេះ គឺក្រុមហ៊ុនចន្ធូមានជ័យ ។

ដោយឡែកសម្រាប់សត្វជ្រូក ដែលមានការនាំចូលពីប្រទេសវៀតណាម មកខេត្តតាកែវនោះ គឺជាសត្វជ្រូកដែលវៀតណាម បា​ន​យ​កមកពីប្រទេសថៃ ហើយសល់ព្រោះខាងវៀតណាមយកសត្វជ្រូក ដែលមានគីឡូ ៨០ចុះក្រោមតែប៉ុណ្ណោះ សល់ប៉ុន្មានយកមក​វិ​ញ​ ដូច្នោះរូបភាពដែលយកសត្វជ្រូក ពីព្រំដែនវៀតណាមជាប់ខេត្តតាកែវនេះ គឺជាសត្វជ្រូកដែលយកពីប្រទេសថៃតែប៉ុណ្ណោះ មិ​ន​មែ​នជ្រូកដែលនាំចូលពីវៀតណាមនោះទេ ហើយចំពោះសត្វជ្រូកដែលដឹកពីប្រទេសថៃ យកមកលក់នៅប្រទេសវៀតណាម ដែ​ល​សល់សត្វជ្រូកដឹកមកវិញ មានសភាពសត្វជ្រូកឡើងពណ៌ក្រហម ឬមានស្នាមជាំដុំៗនោះ គឺមកពីការដឹកហាលថ្ងៃ ផ្លូវឆ្ងាយ និ​ង​មានការប៉ះទង្គិចទ្រុងដែករបស់ឡាន ទើបមានសភាពបែបនេះ ។

លោកប្រធានពេទ្យ ក៏ណែនាំទៅដល់មន្រ្តីក្រោមឱវាទ ពិសេសមន្រ្តីដែលនៅស្រុកជាប់ព្រំដែនត្រូវត្រៀមលក្ខណៈ ក្នុងការត្រួតពិ​និ​ត្យជាប់ជាប្រចាំ ចំពោះការធ្វើចលនាសត្វ ពិសេសនៅតាមព្រំដែន ដោយធ្វើយ៉ាងណាត្រូវពិនិត្យឲ្យបានម៉ាត់ចត់ ថាតើសត្វទាំងនោះ​មានច្បាប់អនុញ្ញាតត្រឹមត្រូវហើយឬនៅ ហើយមានជម្ងឺដែរឬទេ បើគ្មានច្បាប់អនុញ្ញាត ឬសត្វមានបញ្ហា ត្រូវតែចាប់ឃាត់​ទុ​ក​ យកមកកន្លែង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 120 នាក់

ម្សិលមិញ 1548 នាក់

សរុប 820879 នាក់