សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួន ដែលអនុវត្តដោយកងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ក្រសួងការពារជាតិ ក្នុងចំណោមផ្លូវ ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ

20200118.53

ខេត្តព្រះសីហនុ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោ​យ​ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួ​យ​ចំនួន ដែលអនុវត្តដោយកងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ក្រសួងការពារជាតិ ក្នុងចំណោមផ្លូវ ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ នា​​​ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។

ការសាងសង់ផ្លូវចំនួន៣៤ខ្សែ ដែលមានប្រវែងជាង ៨០គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុមកទល់នឹងពាក់កណ្តាលខែម​ករា ឆ្នាំ​២​​០២០ សម្រេចលទ្ធផលបានប្រមាណជា ៣០ភាគរយ នៃគម្រោងហើយ បន្ទាប់ពីបើកការដ្ឋានជាផ្លូវការក្រោ​មអធិបតីភាពដ៏ខ្ព​ង់​​​​​​​ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០​១​៩​​​ រួចមក ។

កា​រដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែ ដែលបានអនុវត្តដោយក្រុមហ៊ុនឯកជន ចំនួន៦ និងកងវិស្វកម្មចំនួនពីរ គឺកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប និងកងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់នៃក្រសួងការពារជាតិគិតពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែ​​​លជាថ្ងៃបើកការដ្ឋានជាផ្លូវការមកដល់ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ គឺមានរយៈពេលពីរខែគត់។

គួររំលឹកដែរថា ផ្លូវចំនួន៣៤ខ្សែ មានប្រវែងសរុប ៨៤.៥០៥ម៉ែត្រ កំពុងត្រូវបានធ្វើការសាងសង់ដោយក្រុមហ៊ុនឯកជនចំ​នួ​ន​៦​ និងអង្គភាពរបស់រដ្ឋចំនួនពីរ នៅក្រុងព្រះសីហនុនេះ ជាគម្រោងដែលបានលើកឡើង ដោយគណៈកម្មាធិការជាតិគ្រប់គ្រង និ​ងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយក​ម្ម​ ​និងសំណង់ ជាប្រធានតាំងពីឆ្នាំ២០១៨មក ។ ផ្លូវទាំង ៣៤ខ្សែនេះចាក់ដោយបេតុងកម្រាស់ ០.២៥ម៉ែត្រ និងអ៊ុតបេទីមប​ន្ថែ​មពីលើកម្រាស់០.០៦ម៉ែត្រ ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 121 នាក់

ម្សិលមិញ 525 នាក់

សរុប 951164 នាក់