នៅព្រឹកថ្ងៃទី១៩ ខែមករា លោក ហ៊ុន ម៉ានី នឹងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាង៥០០នាក់ ចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

20200118.76

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប្រធានគណៈកម្មការទី៧រដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ស្អែកនេះ នឹងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចំនួ​ន៥​២២​នា​ក់ បន្តចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ នៅសាលាបឋមសិក្សាប្រជុំមិត្ត ភូមិខ្វិត ឃុំពាំងល្វា ស្រុកឱដុង្គ ខេត្តកំពង់ស្ពឺ ។

ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ វះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺ​ឬ​ស​ដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើ​សឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម ព្យាបាលរ​បួ​ស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) និងជំងឺមួយចំនួនទៀត ។

 

បើតាមលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា «មិនថារដូវប្រាំងឬវស្សា ឆ្ងាយឬជិត ទោះបីជាការងារមមាញឹកយ៉ាងណាក៏ដោយ ក៏ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងឈ្លាសវៃរបស់លោក ហ៊ុន ម៉ានី នៅតែបន្តចុះទៅព្យាបាល ជូនប្រជាពលរដ្ឋមិនខ្លាចពីភាពនឿយហត់ ព្រោះតែចង់ឃើញបងប្អូប្រជាពលរដ្ឋមានសុខភាពល្អ» ។

លោកបន្ថែមថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជា ព​​​​លរដ្ឋ មួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គម ជាតិ។ មិ​នថារដូវប្រាំង មិនថារដូវវស្សា ទោះជាការងារមមាញឹករវល់យ៉ាងណា ក៏ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ក្រោមការដឹកនាំ និងចង្អុលបង្ហាញយ៉ាងឈ្លាសវៃ និងប្រកបដោយថាមពល មិនដែលព្រងើយកន្តើយ ឬភ្លេចពីសុខទុក្ខបងប្អូនជនរួមជា​តិឡើយ។

សូមបញ្ជាក់ថា នេះជាឆ្នាំទី៨ហើយ (២០១២-២០២០) ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៤,២៧៥នាក់ (បួ​ន​ពា​ន់ពីររយចិតសិបប្រាំនាក់) ចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចំនួន២១៤លើកហើយ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1581 នាក់

ម្សិលមិញ 991 នាក់

សរុប 679273 នាក់