សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AIS ប្រើហិង្សាដាក់គ្នា បណ្ដាលឲ្យជនរងគ្រោះម្នាក់បានស្លាប់

20200119.15

រាជធានីភ្នំពេញ ៖ សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AI​S ២នាក់វាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅ​​​ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២​០​នេះ​ នៅ​ចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានចែកចាយជាសាធារណៈ ។

យោងទៅតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភ័ក្តិ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំង ទៅជួបជាមួយជនសង្ស័យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់វ៉ៃគ្នាជាមួយជនសង្ស័យ ព្រោះពួកគេមានទំនាស់ជាមួយគ្នារឿងហៅ “អា” ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីជួបគ្នា ជនសង្ស័យបានវាយជនរងគ្រោះមួយដៃចំកណ្ដាលដើមទ្រូង ធ្វើឲ្យជនរងគ្រោះ​ដួ​ល​ម៉ូតូ ហើយភ្លាមនោះជនសង្ស័យបានជិះម៉ូ​តូ​​ម៉ាក Today គេចខ្លួនតែម្ដង ។ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភ័ក្តិ ជូនទៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្ដែគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ទៅហើយ ។

ជនរងគ្រោះមាន ឈ្មោះ សំ សន្ធិវង្ស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ឃ នៅសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវ​២​៤​B​T ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខ​ណ្ឌ​មា​នជ័យ រាជធានីភ្នំពេញ ដោយឡែកជនសង្ស័យមានឈ្មោះ នី លីស៊ាង ជាសិស្សរៀននៅ​​សាលា AI​S ដូចគ្នា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២B​T សង្កាត់បឹងទំពន់ទី១ ខ​​​ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗផងដែរ ក្រោយបង្កហេតុខាងលើ ខណៈសពជនរងគ្រោះត្រូវបាន​សមត្ថកិច្ចធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់ និងប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 764 នាក់

ម្សិលមិញ 893 នាក់

សរុប 955610 នាក់