ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥ នៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ស្របពេលមានកីឡាការិនីកម្ពុជា ២រូប ដណ្ដើមបានចំណាត់ថ្នាក់លេខ១

20200119.54

ខេត្តសៀមរាប ៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ Angkor Ultra Trial លើកទី៥ នៅខេត្តសៀមរាប បានបញ្ចប់ដោយ​ជោ​គជ័យ ស្របពេលមានកីឡាការិនីកម្ពុជា ២រូប ដណ្ដើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសារត់ ៤២គីឡូម៉ែត្រ និង ៣២​គីឡូ​ម៉ែ​ត្រ​ ។ ចំណែកជើងឯករត់ចម្ងាយ ១២៨គីឡូម៉ែត្រ បានទៅលើកីឡាករបារាំង G​u​ill​on Antoine និងកីឡាការិនីបារាំង M​e​s​s​in​a V​e​r​o​n​i​p​​u​e​  ។​

ចំពោះកីឡាការិនីកម្ពុជា ២រូប ដែលដណ្ដើមបានជ័យលាភីជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍នេះរួមមានៈ កីឡាការិនី លី ណា​រី ដែលដណ្ដើមបានលេខ១ ផ្នែកនារី លើវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ប្រើថេរវេលា ៤ម៉ោង ៥នាទី និង ១៥វិនាទី រីឯម្នាក់ទៀត គឺកីឡាការិនីកូនកាត់ខ្មែរ-បារាំង ឡូរី ដែលដណ្ដើមបានលេខ១ ផ្នែកនារី លើវិញ្ញាសារត់ ៣២គីឡូម៉ែត្រ ដោយប្រើថេរវេលា ២​ម៉ោង និង ៤២នាទី ។

ចំណែកវិញ្ញាសាគោលក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គឺរត់ចម្ងាយ ១២៨គីឡូម៉ែត្រ លេខ១ ផ្នែកបុរសបានទៅកីឡាករបារាំង Gu​i​l​lo​​n Antoine ប្រើថេរវេលា ១២ម៉ោង ១២នាទី និង ៥៧វិនាទី លេខ២បានទៅលើ កីឡាករបារាំង Le Saux Christophe ប្រើថេរវេ​លា​ ១៣ម៉ោង ៤២នាទី និង ៣២នាទី ។ ឯផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីបារាំង Messina Veronipue ប្រើថេរវេលា ១៧ម៉ោង ៣០នាទី និង ២៦វិនាទី ខណៈលេខ២ បានទៅលើកីឡាការិនីហុងកុង Cheng Yin Kwan ប្រើថេរវេលា ២០ម៉ោង ៤​៤នាទី និង ៧វិនាទី  ។

 

ដោយឡែកវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករបារាំង Dercourt Yohan ប្រើថេរវេ​លា​ ៥ម៉ោង ១៨នាទី និង ៤៩វិនាទី និងលេខ២ បានទៅកីឡាករចក្រភពអង់គ្លេស King Ali ប្រើថេរវេលា ៥ម៉ោង ៤៥នាទី និង ៤​០វិនាទី ។ រីឯលេខ១ ផ្នែកនារី បានទៅលើកីឡាការិនីបារាំង Corne Katell ប្រើថេរវេលា ៦ម៉ោង ៥៥នាទី និង ៣៨វិនាទី និ​ង​លេ​ខ២ កីឡាការិនីចក្រភពអង់គ្លេស Washington Harri ប្រើថេរវេលា ៧ម៉ោង ២២នាទី និង ០៥វិនាទី ។

ចំពោះពិធីបិទ និងបំពាក់មេដាយជលាភី បានធ្វើឡើងក្រោមវត្តមានលោឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេ​ស​ចរ​ណ៍​ និងជាប្រធាន NOCC, លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC រួមទាំងថ្នាក់ដឹកនាំ​រៀ​បចំព្រឹត្តិការណ៍ ហើយក្នុងឱកាសនោះ ក៏មានការរៀបចំពិធីកាត់នំខួប ៥ឆ្នាំ នៃព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ​ផងដែរ ៕

 

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 341 នាក់

ម្សិលមិញ 938 នាក់

សរុប 735499 នាក់