លោក ហ៊ុន ម៉ានី ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាង៥០០នាក់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

20200119.16

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេងមណ្ឌលកំពង់ស្ពឺ, ប្រធានគណៈកម្មការទី៧រដ្ឋសភា នៃព្រះរាជាណាចក្រក​ម្ពុជា​ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់​លោ​ក ចំនួន ៥១៣នាក់ ដើម្បីចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណជិត៣,០០០នាក់ នៅ​សាលារៀនបឋមសិក្សាប្រជុំមិត្ត ភូមិខ្វិត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងមានអាហារសាមគ្គីចែកជូនជាអា​ហា​រ​សម្រន់នំបុ័ង និងទឹកសុទ្ធផងដែរ ។

 

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ ដឹកនាំដោយផ្ទាល់ពីលោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេង អមដំណើរដោយ​លោ​ក សំ រិទ្ធី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ, លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានក្រុមការងារគ្រូពេទ្យស្ម័​គ្រ​​​ចិត្តលោក ហ៊ុន ម៉ានី ដោយមានការចូលរួមសហការពី៖ កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ, លោ​ក​ វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក លី សុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឧដុង្គ លោក ហួ ឈុនគ្រី ប្រ​ធា​ន​ក្រុមការងារចុះជួយឃុំពាំងល្វា, លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, លោក ងួន វាសនា អភិបាលស្រុកឧដុង្គ ជាពិសេសគឺលោកគ្រូ-អ្នកគ្រូពេទ្យរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាសកម្មជនក្រុមការងារយុវ​ជ​ន​​​​​គណបក្សរាជធានីភ្នំពេញ និង មន្ទីរជុំវិញខេត្តដែលពាក់ព័ន្ធ ។

 

ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺ​សួ​​ត​​​​ ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំ​​​ងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រ​ចៀ​ក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រ​ព័​ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួសជាដើម ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូ​ន​​​ ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រ​កា​ន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួ​យ​ចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ ។

សូមជម្រាបជូនថា ក្នុងរយៈពេល៨៥ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០) រយៈពេល៨ឆ្នាំ ដែលគិតចា​ប់​ពីថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន២១៤លើក ជា​ពិសេសដោយមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីរយចិបសិបប្រាំ​នា​ក់) បានពិនិត្យ និងព្យា​បា​​លជំងឺ ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន៥២០,៤៦១នា​ក់​ (ហាសិបពីរម៉ឺនសូន្យពាន់បួនរយហុកសិបមួយនាក់) ក្នុងនោះស្ត្រីមានចំនួន៣៤​៩​,​៨៩១នាក់ (សាមសិបបួនម៉ឺនប្រាំបួនពាន់ប្រាំបីរយកៅ​សិ​បមួយនាក់) ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជំងឺជូ​ន​ប្រជាពលរដ្ឋតាមតំបន់មូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះដោយ​សា​រតែមានការគិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់លោក ហ៊ុន ម៉ានី ដោ​យ​​​លោកបានគាំទ្រណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីអោយស​កម្មភាពមនុស្សធម៌នេះ កើតមានក្នុងន័យចង់ឃើញ ជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មា​ន​​​ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត ក​ម្លាំ​ង​ប្រាជ្ញា ពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែ​ល​បានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិចេញពីផេះផង់ នៃរបបម​ហ​ន្ធការឲ្យមានការរីកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ ។​

បើតាមការលើកឡើងរបស់លោក លេង ផាលី បានឲ្យដឹងថា ដូចសព្វដងដែរ ប្រជាព​ល​រដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥត​ឧបមាចំពោះការចុះពិនិត្យនិងព្យា​បា​ល​ជំងឺនេះ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនព​រ​លោ​ក​ ​ហ៊ុន ម៉ានី និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ា​នី ទាំងអស់សូមជួបនូវពុទ្ធពរទាំងប្រាំប្​រការ​គឺ​អា​យុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ​ កុំបីឃ្លាងឃ្លាតឡើយ ។

លោកបន្ថែមថា លើសពីនេះទៅទៀតសូមថ្លែងអំណរគុណនិងជូនពរដល់ លោកតា លោ​ក​យាយ ពុក ម៉ែ អុំ ពូ មីង បងប្អូន ទាំង​អ​ស់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា ។

លោកបញ្ជាក់បន្ថែមថា “យើងទាំងអស់គ្នាសូមអរគុណសន្តិភាព និងគោលនយោ បា យឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេ​នា​ប​តី​តេ​​​ជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញារួបរួមគ្នាថែរក្សា ការពារ សុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេ​ច​តេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍” ៕

អត្ថបទថ្មីៗ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1641 នាក់

ម្សិលមិញ 991 នាក់

សរុប 679333 នាក់